Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3367
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១២.០៦០ នាក់ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រជាពលរដ្ឋខេត្តកំពង់ចាមប្រមាណ ៥៥ម៉ឺននាក់ បានចេញទៅបោះឆ្នោត ហើយក្នុងនោះជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់ថា បងប្អូនសប្បាយចិត្តបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ និងដើម្បីថែរក្សាសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋចំនួនជាង ៨លាន ២សែននាក់បានចេញទៅបោះឆ្នោត ហើយប្រជាពលរដ្ឋមានចំនួនជាង ៦លាន ៣សែននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សម្តេចថា ដោយសារសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ជឿជាក់មកលើគណបក្សប្រជាជនកម្ពុជានេះហើយ បានធ្វើឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសមេដឹកនាំល្អ ដោយសារប្រជាពលរដ្ឋពេញចិត្តលើការដឹកនាំប្រទេសជាង ៤០ឆ្នាំកន្លងមកនេះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍ មានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានការងារធ្វើ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមទាំងការព្យាបាលសុខភាពដោយឥតគិតថ្លៃជាដើម៕

អត្ថបទទាក់ទង