Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន៥ពាន់លានដុល្លារ ដើម្បីយកធ្វើព្រែកជីកហ្វូណន ជាព័ត៌មានភូតកុហក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 188
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន៥ពាន់លានដុល្លារ ដើម្បីយកធ្វើព្រែកជីកហ្វូណន ជាព័ត៌មានភូតកុហក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន៥ពាន់លានដុល្លារ ដើម្បីយកធ្វើព្រែកជីកហ្វូណន ជាព័ត៌មានភូតកុហក

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន ៥ពាន់លានដុល្លារ ដើម្បីយកធ្វើព្រែកជីកហ្វូណន ជាព័ត៌មានភូតកុហក ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថាគិតតែពីខ្ចីលុយបរទេសដោយគ្មានការទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចតេជោ ធ្លាប់បានបញ្ជាក់រួចហើយថា គម្រោងព្រែកជីកហ្វូណន នេះ មិនមែនជាគម្រោងខ្ចីឥណទានគេមកធ្វើនោះទេ គឺជាគម្រោងឯកជនតាមរូបភាព BOT បានន័យថា សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុន ដែលសុំសិទ្ធិវិនិយោគនេះ គឺគាត់ទទួលខុសត្រូវនៅក្នុងការខ្ចីលុយគេមក ដើម្បីយកមកចំណាយក្នុងការសាងសង់ទាំងអស់ ហើយរាជរដ្ឋាភិបាល អនុញ្ញាតឱ្យគេធ្វើប្រតិបត្តិការអាជីវកម្មមួយរយៈពេល ហើយនៅពេលចប់កុងត្រា គេនឹងផ្ទេរប្រតិបត្តិការនេះមកឱ្យរាជរដ្ឋាភិបាលវិញ៕

អត្ថបទទាក់ទង