Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 728
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាលនឹងមិនអាចកើតមានឡើងបានទេបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ពោលគឺ កត្តាទាំងនេះបានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យសុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតណាស់ សមិទ្ធិផល និងវឌ្ឍនភាពទាំងអស់នេះឆ្លុះបញ្ចាំងនូវកិច្ចបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធចាប់តាំងពីនីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣» នៅរាជធានីភ្នំពេញល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង