Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ គឺកើតឡើងដោយសារកត្តាធំៗចំនួន៤

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 714
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ គឺកើតឡើងដោយសារកត្តាធំៗចំនួន៤ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ គឺកើតឡើងដោយសារកត្តាធំៗចំនួន៤

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានកត្តាធំៗចំនួន៤ ដែលធ្វើឱ្យយើងសម្រេចបានសមិទ្ធផលនៅថ្ងៃនេះ ពោលគឺ៖
ទី១- កត្តាសន្តិភាព
ទី២- កត្តាសេរីភាពសាសនា
ទី៣- កត្តាលទ្ធភាពដែលកើតចេញអំពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ទី៤- កត្តាវប្បធម៌នៃការចែករំលែក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំខាងសាសនាបានធ្វើឱ្យមនុស្សចេះជួយគ្នា គោរពគ្នា យោគយល់គ្នា ហើយកត្តាធំៗទាំង៤នេះបានជួយឱ្យយើងរួមគ្នាកសាងសមិទ្ធផលដូចនៅថ្ងៃនេះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕






អត្ថបទទាក់ទង