Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 987
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេល៧ខែដំបូងរបស់ខ្លួន រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយអាទិភាពទាំង៦ចំណុច ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានជួយឱ្យប្រសើរឡើង នូវសុខុមាលភាពប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងបន្ត គោលនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល រួមមាន ៖

១- របបសង្គម មានមូលនិធិសមធម៌សុខាភិបាល
២- ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
៣- ការធ្វើស្ថាប័នីយកម្មជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ
៤- ការជំរុញលើកទឹកចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៥- រៀបចំយន្តការសម្របសម្រួលហិរញ្ញប្បទាន ក្នុងការសំដៅលើកស្ទួយផលិតកម្ម និង
៦- ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មដល់មូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕




អត្ថបទទាក់ទង