Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅរបស់យើងត្រូវខិតខំជំរុញកសាងពង្រឹងស្នាដៃ នៅមូលដ្ឋាន ដើម្បីឱ្យផលបានទៅដល់សង្គមជាតិខ្មែរទាំងមូល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 719
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅរបស់យើងត្រូវខិតខំជំរុញកសាងពង្រឹងស្នាដៃ នៅមូលដ្ឋាន ដើម្បីឱ្យផលបានទៅដល់សង្គមជាតិខ្មែរទាំងមូល សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅរបស់យើងត្រូវខិតខំជំរុញកសាងពង្រឹងស្នាដៃ នៅមូលដ្ឋាន ដើម្បីឱ្យផលបានទៅដល់សង្គមជាតិខ្មែរទាំងមូល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាចង់បានភាពម្ចាស់ការលើខ្លួនឯង នៅក្នុងការផលិតក៊ផលិតផមផល មានផលិតផលជាច្រើនបានផលិតដោយស្នាដៃរបស់កូនខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងខេត្តពោធិ៍សាត់ ក៏បានដាក់ទិសដៅជាច្រើន ក្នុងការផលិតគំនូរ សំណង់ ផ្សេងៗ ទៅតាមតម្រូវការរបស់កូនចៅអ្នកពោធិ៍សាត់ ចាប់ពីបច្ចុប្បន្ន បន្តទៅអនាគត។ នេះគឺជាអ្វីដែលយើងខិតខំធ្វើ ដើម្បីពង្រឹងសមិទ្ធផល ហើយថ្ងៃនេះមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមច្រើន នេះជាធនធានត្រូវបណ្តុះបណ្តាលនៅទីនេះ និងក៏បានចែកធនធានទៅក្នុងថ្នាក់ដឹកនាំ មានគ្រប់វិស័យ រួមមាន កងកម្លាំងប្រដាប់អាវុធ និងជួររាជរដ្ឋាភិបាល អង្គការនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិក្នុងសភា និងគ្រប់ស្ថាប័ន រួមទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា អ្នកខេត្តពោធិ៍សាត់ ក៏មានសមត្ថភាព ចូលរួមកសាងអភិវឌ្ឍ មិនត្រឹមតែនៅក្នុងខេត្តទេ គឺបានពង្រាយនៅទូរទាំងប្រទេស ចូលរួមដើម្បីកសាងនូវសមិទ្ធិផល និងសមិទ្ធកម្មផ្សេងៗទៀត សម្រាប់ជាតិខ្មែរយើងទាំងមូលតែម្តង៕




អត្ថបទទាក់ទង