
សារព័ត៌មាន Travelweekly-Asia ៖ ស្វែងយល់ពីខេត្តកែប ដែលជាត្បូងពេជ្រមិនទាន់ច្នៃរបស់កម្ពុជា
ខេត្តកែប ដែលខេត្តជាប់មាត់សមុទ្រដ៏តូចមួយរបស់កម្ពុជា បានសម្ងំលាក់ខ្លួន ឆ្ងាយពីប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ បើទោះជាខេត្តនេះនៅជិតនឹងកោះត្រល់ក៏ដោយ។ ប៉ុន្តែ ដោយសារការស្ថាបនាផ្លូវមួយខ្សែថ្មីមួយតាមបណ្ដោយឆ្នេរអង្កោល ការកែលម្អអគារសម័យអាណានិគមបារាំងឱ្យទៅជាសណ្ឋាគារ និងការអភិវឌ្ឍនានានៅលើកោះទន្សាយ បានធ្វើឱ្យខេត្តកែបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវភាពស្រស់ស្រាយដល់ភ្ញៀវទេសចរបន្ថែមពីលើសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទបុរាណនានា។