Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើរាជរដ្ឋាភិបាលអាណត្តិទី៧មិនបានធ្វើអ្វីសោះក្រៅពីដើរសម្ពោធសមិទ្ធផលដូចការចោទប្រកាន់មែនដែរឬទេ?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 151
តើរាជរដ្ឋាភិបាលអាណត្តិទី៧មិនបានធ្វើអ្វីសោះក្រៅពីដើរសម្ពោធសមិទ្ធផលដូចការចោទប្រកាន់មែនដែរឬទេ? តើរាជរដ្ឋាភិបាលអាណត្តិទី៧មិនបានធ្វើអ្វីសោះក្រៅពីដើរសម្ពោធសមិទ្ធផលដូចការចោទប្រកាន់មែនដែរឬទេ?

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោលខេត្តកែប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានតបទៅលោក ចេម សុខ ថា កុំទទួលព័ត៌មានតែតាមសំបុត្រ ត្រូវចុះមកស្រុកខ្មែរ ហើយសម្តេចនឹងដឹកទៅមើលទូទាំងប្រទេសឱ្យឃើញ និងចង្អុលបង្ហាញថា អ្វីខ្លះដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ១៥ ខែនេះបន្តពីអ្វីដែលបានធ្វើរាប់អាណត្តិមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលស្វាគមន៍លោក ចេម សុខ មកស្រុកខ្មែរជួបរដ្ឋមន្រ្តីគ្រប់ក្រសួង ហើយយកព័ត៌មានឱ្យច្បាស់ដើម្បីធ្វើការសន្និដ្ឋានឱ្យច្បាស់លាស់ បើមានចេតនាជាអ្នកវិភាគពិតប្រាកដ វាយតម្លៃពិតប្រាកដ ជួយស្ថាបនាពិតប្រាកដ កុំធ្វើជាអ្នកវិភាគស៊ីអារម្មណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញការបូកសរុបលទ្ធផលសង្ខេបមួយចំនួនដែលរាជរដ្ឋាភិបាលបានធ្វើជាច្រើនវិស័យដូចជា វិស័យសុខាភិបាល វិស័យអប់រំ កំណែទម្រង់រដ្ឋបាលសាធារណៈ ការចាត់វិធានការវះកាត់ ការកសាង ដាក់ចេញនូវគោលនយោបាយជួយទៅដល់វិស័យឯកជនគ្រប់វិស័យ ឧស្សាហកម្ម កសិកម្ម វិស័យឯកជនលក់ដូរ អចលនទ្រព្យគឺដាក់ចេញជាបន្តបន្ទាប់ ប៉ុន្តែប្រហែលជាលោក ចេម សុខ អត់មើល៕

អត្ថបទទាក់ទង