Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1384
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាកិច្ចការមួយដែលត្រូវតែធ្វើជាប់ជាប្រចាំ និងជាកាតព្វកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្ស ហើយនៅក្នុងវិស័យការពារជាតិ គឺយើងមាន៣កម្រិត គឺនាយទាហាន នាយទាហានរង និងពលទាហាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នាយទាហាន ត្រូវដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ ពោលគឺត្រូវដើរតួជាអ្នកគ្រប់គ្រងផង និងជាអ្នកដឹកនាំផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ គឺពាក់ព័ន្ធនឹងការរៀបចំផែនការ ការបែងចែកនិងប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហាដើម្បីធានាឱ្យបេសកកម្មរបស់អង្គភាពបានជោគជ័យ។ ចំពោះភារកិច្ចជាអ្នកដឹកនាំវិញ គឺត្រូវដឹកនាំ បញ្ជាកម្លាំង និងត្រូវដឹកនាំអនុវត្តគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង