Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ទោះបីទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជានៅតែខិតខំរហូតសម្រេចបាននូវសមិទ្ធផលជាច្រើន “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 184
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ទោះបីទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជានៅតែខិតខំរហូតសម្រេចបាននូវសមិទ្ធផលជាច្រើន “ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” ទោះបីទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជានៅតែខិតខំរហូតសម្រេចបាននូវសមិទ្ធផលជាច្រើន “

ក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភាកន្លងទៅ កម្ពុជាក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់និងនៅលើសាកលលោកទាំងមូល បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបញ្ហាប្រឈមសកលជាបន្តបន្ទាប់ រួមមាន ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ, សង្រ្គាមពាណិជ្ជកម្ម, ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ, សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី, វិបត្តិថាមពល, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាដើម។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាល នៅតែអាចសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជាយើង ដែលរួមមានដូចជា៖

    ១. ការគ្រប់គ្រងដោយជោគជ័យ និងការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩
    ២. ការស្តារនិងការជំរុញសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិ
    ៣. ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
    ៤. ការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអាស៊ី-អាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
    ៥. និងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាខែមិថុនា ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ៕



អត្ថបទទាក់ទង