Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលផ្ដួចផ្ដើមទាំងស្រុង របស់ប្រទេសកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 518
សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលផ្ដួចផ្ដើមទាំងស្រុង របស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលផ្ដួចផ្ដើមទាំងស្រុង របស់ប្រទេសកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ចេញមកបញ្ជាក់ជាថ្មីម្ដងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្ដេចតេជោ បានបញ្ជាក់ថា គម្រោងនៃការជីកព្រែកនេះ ជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ឆ្លើយតបថា «មានកាសែតបរទេស បានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ត្រង់ចំណុចនេះ ខ្ញុំគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជាបានស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ។ ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខណ្ឌយុទ្ធសាស្រ្ដនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជាសុទ្ធសាធ»។

ទន្ទឺមនឹងនេះ សម្ដេចបានបន្ដថា ជាមួយនឹងគម្រោងនេះ នៅពេលដែលសម្ដេចតេជោ ទៅចិន ក៏បានសុំឱ្យភាគីចិនគាំទ្រ ពេលរដ្ឋមន្ដ្រីការបរទេសចិនមកកាន់កម្ពុជា ក៏ស្នើសុំឱ្យគាត់គាំទ្រ ដោយគាត់មិនបានដឹងរឿងនេះនោះទេ ដូច្នេះវាមិនមែនស្ថិតនៅក្នុងក្របខណ្ឌនៃខ្សែក្រវ៉ាត់និងផ្លូវ ដែលចាត់ទុករឿងនេះ វាជាគំនិតផ្ដួចផ្ដើមរបស់ចិននោះឡើយ តែនេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដែលជាផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនតាមផ្លូវទឹក៕

អត្ថបទទាក់ទង