Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យរដ្ឋនិងឯកជន ត្រូវបង្កើតរូបមន្តឱ្យបានច្រើន ដើម្បីធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 513
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យរដ្ឋនិងឯកជន ត្រូវបង្កើតរូបមន្តឱ្យបានច្រើន ដើម្បីធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យរដ្ឋនិងឯកជន ត្រូវបង្កើតរូបមន្តឱ្យបានច្រើន ដើម្បីធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះមានសេវាក្រុមហ៊ុនផ្សេងៗបានជួយក្នុងការគាំពារសុខភាពរបស់ពលរដ្ឋ តាមរយៈការអនុវត្តតាមមានរូបមន្ត២ គឺការធានារ៉ាប់រងសុខភាព និងការធានារ៉ាបរងអាយុជីវិត ដោយអ្នកខ្លះបានទិញកញ្ចប់សេវាធានារ៉ាបរងទាំងនេះដើម្បីទុកសន្សំឱ្យកូន។ ដូច្នេះរូបមន្តនេះទៅថ្ងៃមុខ ទាំងវិស័យឯកជននិងវិស័យរដ្ឋ ត្រូវចូលរួមសហការគ្នា។

សម្តេចធិបតី បានថ្លែងថា នៅក្នុងវិស័យរដ្ឋ រដ្ឋបាននិងកំពុងរៀបចំបង្កើតសេវាធានារ៉ាប់រងសុខភាព ដើម្បីឱ្យថ្ងៃក្រោយទៅ ពលរដ្ឋអាចចូលរួមបានតាមរយៈរូបមន្តណាមួយទៅតាមលទ្ធភាព ដើម្បីធានាបាននូវចីរភាព ពីព្រោះរដ្ឋមិនអាចរ៉ាប់រងទាំងអស់ទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ត្រូវរៀបចំជាយន្តការនិងគោលនយោបាយមួយ ដើម្បីឱ្យវិស័យឯកជនអាចចូលរួមបាន ហើយប្រជាជនក៏ត្រូវមានសិទ្ធិចូលរួមដូចមន្ត្រីរាជការដែលមានបណ្ណ ប.ស.ស ដែរ។ ជាឧទាហរណ៍ ការធានាសុខភាពមានកំណត់ថ្លៃសេវាជាកញ្ចប់ ដោយកញ្ចប់ខ្លះសម្រាប់តែការព្យាបាលមូលដ្ឋានទេ តែបើចង់ព្យាបាលបន្ថែម តួយ៉ាងដូចជាធ្មេញជាដើម ត្រូវបង់ថ្លៃសេវាផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ២០២៤ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥៕


អត្ថបទទាក់ទង