Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ខេត្ដចំនួន៦ ទទួលបានរង្វាន់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាខេត្ដដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1434
ខេត្ដចំនួន៦ ទទួលបានរង្វាន់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាខេត្ដដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខេត្ដចំនួន៦ ទទួលបានរង្វាន់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាខេត្ដដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៤ បានប្រកាសផ្ដល់រង្វាន់ចំពោះខេត្ដណាដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណង មិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង និងជំរុញការប្រុងប្រយ័ត្នព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីអ្នកបើកបរគ្រប់ប្រភេទដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

ជាលទ្ធផល ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរកឃើញខេត្ដចំនួន៦ ជាខេត្ដដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ មានដូចជា ខេត្ដព្រៃវែង, ខេត្ដកោះកុង, ខេត្ដកំពង់ឆ្នាំង, ខេត្ដប៉ៃលិន, ខេត្ដត្បូងឃ្មុំ និងខេត្ដមណ្ឌលគិរី។

រង្វាន់ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនចំពោះខេត្ដទាំង៦ខាងលើមានដូចជា ផ្តល់លិខិតសរសើរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី, ថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ ចំនួន១ពាន់កេសផងដែរ៕

អត្ថបទទាក់ទង