Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការបេ្ដជ្ញាចិត្ដអ្វីខ្លះ ក្នុងការផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ 139
តើប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការបេ្ដជ្ញាចិត្ដអ្វីខ្លះ ក្នុងការផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា? តើប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការបេ្ដជ្ញាចិត្ដអ្វីខ្លះ ក្នុងការផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការបេ្ដជ្ញាចិត្ដចំនួន៣ចំណុច ដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ការប្ដេជ្ញាចិត្ដរបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី «សម្ពោធពិពណ៌កម្ពុជាលើកទី១៧ នៅបុរីប៉េងហួតបឹងស្នោរ» នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្នុងនាមសម្ដេចធិបតីផ្ទាល់ នឹងប្ដេជ្ញាថែរក្សាឱ្យបាននូវសុខសន្ដិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបន្ដខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យ ដើម្បីធានាថាវិនិយោគិនអាចមកបណ្ដាក់ទុនដោយភាពជឿជាក់ ភាពអាចប៉ាន់ស្មានបាន និងភាពជោគជ័យខ្ពស់។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ដន៍នៅយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដោយបានរំលេចយ៉ាងច្បាស់ពីការប្ដេជ្ញាក្នុងការធ្វើឱ្យប្រសើរឡើងនៅបរិស្ថានធុរកិច្ច និងវិស័យវិនិយោគនៅកម្ពុជា៕

 

អត្ថបទទាក់ទង