Khmer First Close

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការកំណត់សូចនាករច្បាស់លាស់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 374
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការកំណត់សូចនាករច្បាស់លាស់ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការកំណត់សូចនាករច្បាស់លាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ មានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានការកំណត់សូចនាករច្បាស់លាស់ និងមានយន្តការសម្របសម្រួលសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព សមិទ្ធិផល និងប្រសិទ្ធិភាពនៃការអនុវត្តជាពិសេសការលើកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបតិ្តការរវាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលទាមទារឱ្យមានការចូលរួមគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តកិច្ចការងារនេះអោយបានសុង្គតិភាពប្រកបដោយជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផែនការយុទ្ធសាស្រ្តនេះនឹងឆ្លើយតបបានតាមគោលដៅទាំងឡាយ ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ គោលនយោបាយជាតិ និងគោលនយោបាយតាមវិស័យពាក់ព័ន្ធ ដោយក្នុងនោះ៖
ទី១-ការរៀបចំគោលនយោបាយទីផ្សារអនុវត្តន៍គោលនយោបាយសកម្ម និងទីផ្សារការងារសកម្ម
ទី២-ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្ម ៤.០ សង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង
ទី៣-ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជជីវៈស្របតាមការវិត្តនៃពិភពការងារ
ទី៤-ការពង្រឹងការគ្រប់គ្រងទេសន្តប្រវេសន៍ការងារប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព
ទី៥-ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការអភិវឌ្ឍនៃស្ថានភាពសង្គមសេដ្ឋកិច្ច និងយុទ្ធសាស្រ្តគាំទ្រទូទៅ គឺការទំនើបកម្មស្ថាប័ននិងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤៕

អត្ថបទទាក់ទង