Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 533
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នៅក្នុងអណត្តិទី៧ ដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ «ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អភិបាលកិច្ចគឺជាការធានាដល់ការប្រតិបត្តិរួមគ្នា សង្គតិភាព ប្រសិទ្ធភាព និងជាប្រទីបមួយសម្រាប់បញ្ជាក់អំពីការទួលខុសត្រូវ។ ដូច្នេះ អភិបាលកិច្ចល្អគឺជាការធ្វើទំនើបកម្មសា្ថប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តភាព និងដំណើរការរបស់រដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ សម្តេចធិបតី បានបន្ថែមថា ភាពជោគជ័យក្នុងការសម្រេចបាននូវអភិបាលកិច្ចចល្អអាស្រ័យលើកត្តាសំខាន់ចំនួន២ គឺ៖
១-យន្តការ
២-មនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង