Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនត្រឹមតែដើរតាម និងប្រតិកម្មនោះទេ ប៉ុន្តែគឺត្រូវមានភាពបុរេសកម្ម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 16003
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនត្រឹមតែដើរតាម និងប្រតិកម្មនោះទេ ប៉ុន្តែគឺត្រូវមានភាពបុរេសកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនត្រឹមតែដើរតាម និងប្រតិកម្មនោះទេ ប៉ុន្តែគឺត្រូវមានភាពបុរេសកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនដើរតាម និងឆ្លើយតបតែទៅនឹងប្រតិកម្មនោះទេ ប៉ុន្តែគឺត្រូវមានភាពបុរេសកម្ម ពោលគឺត្រូវគិតគូរទុកជាមុន ទោះបីជាបច្ចុប្បន្នបញ្ហាមិនទាន់កើតមានក៏ដោយ ក៏យើងត្រូវគិតគូរទុកមុន ពី១៥-២០ឆ្នាំដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការគិតគូរអំពីការរៀបចំក្រុង និងការរៀបចំភូមិ ឃុំ ស្រុក ទៅថ្ងៃក្រោយ គឺត្រូវការការធានា។ ប៉ុន្តែការធានាដ៏ធំបំផុត គឺការធានានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងការសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលនៅព្រឹកនេះ គឺជាការគិតគូរទុកជាមុន ពីព្រោះតំបន់នេះនឹងត្រូវរីកធំ ហើយសក្តានុពលនឹងកើនកាន់តែលឿន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង