Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាអតីតយុទ្ធជនក្នុងប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 17034
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាអតីតយុទ្ធជនក្នុងប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាអតីតយុទ្ធជនក្នុងប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ឈាមស្រស់នៅក្នុងសមរភូមិរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជួយសង្រ្គោះជីវិតបងប្អូនប្រជាជន សង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាធ្លាប់បានហែលឆ្លងនូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្រ្តជាច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដឹកនាំដោយលន់ណុល ដែលរបបនេះត្រូវបានផ្តួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលនោះប្រជាជនសង្ឃឹមបានរស់ក្នុងសន្តិភាព ប៉ុន្តែសង្ឃឹមនោះត្រូវរលាយបាត់ដោយសារការប្លន់អំណាច និងអនុវត្តន៍នយោបាយគ្រប់គ្រងផ្តាច់ការប្រល័យពូជសាសន៍ប៉ុលពតក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃកម្ពុជាបានក្លាយជាវាលពិឃាត និងគុកឥតជញ្ជាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង