Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 164
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយដ៏សំខាន់ ដែលប្រើប្រាស់ប្រជាជនដើម្បីការពារដីធ្លី ជាពិសេស ក្នុងការទប់ស្កាប់ការទន្រ្ទានដីធ្លី ហើយក្នុងនោះ ទិសដៅធំគឺក្នុងភូមិភាគឦសាន ក៏ដូចជានៅទិសសំខាន់មួយចំនួនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានរៀបចំផែនការនេះរួចហើយ ហើយកិច្ចការងារនេះនឹងត្រូវផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្រ្ទានដីធ្លី និងបញ្ហាប្រជាភិថុតិអត់ដី ពោលគឺជាការបាញ់ព្រួញមួយបានសត្វពីរ ហើយបើសិនមានការព្រួយបារម្ភរឿងបាត់ទឹកដីទៀត គោលនយោបាយនេះក៏នឹងជួយពន្លត់ផងដែរ៕

អត្ថបទទាក់ទង