Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 15887
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកកាសែតដែលយកវិជ្ជាជីវៈទៅគំរាមទារលុយគេ នឹងត្រូវដកអាជ្ញាបណ្ណ

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារៈមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកកាសែតដែលល្អ តែងផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ តែងតែទៅគំរាមទារលុយគេ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការតឹងរ៉ឹងចំពោះអ្នកកាសែតទាំងឡាយណា ដែលធ្វើការខុសក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដោយត្រូវដកអាជ្ញាបណ្ណចេញ ហើយសម្រាប់ករណីធ្ងន់ធ្ងរ អាចឈានដល់ការមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះជារៀងរហូតទៀតផង៕

អត្ថបទទាក់ទង