Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ អ្នកក្រៅស្រុកដែលបង្ហោះញុះញង់រឿងធ្វើបាតុកម្ម ស្មើនឹងរុញមនុស្សនៅក្នុងស្រុកឱ្យជាប់គុកថែមទៀត

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 159
សម្តេចតេជោ ហ៊ុន សែន៖ អ្នកក្រៅស្រុកដែលបង្ហោះញុះញង់រឿងធ្វើបាតុកម្ម ស្មើនឹងរុញមនុស្សនៅក្នុងស្រុកឱ្យជាប់គុកថែមទៀត សម្តេចតេជោ ហ៊ុន សែន៖ អ្នកក្រៅស្រុកដែលបង្ហោះញុះញង់រឿងធ្វើបាតុកម្ម ស្មើនឹងរុញមនុស្សនៅក្នុងស្រុកឱ្យជាប់គុកថែមទៀត

 

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្មីៗនេះមានអ្នកនៅស្រុកក្រៅមួយចំនួនបានបង្ហោះផ្សាយតាមហ្វេសប៊ុក និង TikTok ពាក់ព័ន្ធនឹងការធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្រ្តីបង់ក្លាដេស ដែលទង្វើបែបនេះ គឺស្មើនឹងការបន្ថែមទោសទៅឱ្យបុគ្គលមួយចំនួនដែលកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ពាក់ព័ន្ធនឹងសុំណុំរឿងបដិវត្តន៍ពណ៌។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ជនទាំងឡាយ កុំឱ្យប្រមាថប្រទេសជាតិខ្លួនឯង កុំប្រមាថអង្គព្រះមហាក្សត្រ និងពិសេសមិនត្រូវប្រមាថឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលបានចូលរួមបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងសេរីពហុបក្ស៕

អត្ថបទទាក់ទង