Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ផ្តល់សិទ្ធអំណាចដល់សហគមន៍ស្រ្តី

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1323
សម្តេចធិបតី  ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ផ្តល់សិទ្ធអំណាចដល់សហគមន៍ស្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ផ្តល់សិទ្ធអំណាចដល់សហគមន៍ស្រ្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ផ្តល់សិទ្ធអំណាចដល់សហគមន៍ស្រ្តី និងឆ្លុះបញ្ចាំងពីការចូលរួមចំណែក និងសក្តានុពលយ៉ាងធំធេងរបស់ស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ព្រឹត្តិការណ៍នេះគឺជាកាលានុវត្តភាពដ៏ពិសេសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្រ្តីអាចអភិវឌ្ឍន៍យុទ្ធសាស្រ្ត បង្កើនសមត្ថភាពអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើក «វេទិកាសម្រាប់សហគ្រិនស្រ្តីឆ្នើមអាស៊ានឆ្នាំ២០២៤ Pinnacle Entrepreneur Forum & AWEN Award» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង