Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ហេតុអ្វីបានជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង មានសារៈសំខាន់?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 156
ហេតុអ្វីបានជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង មានសារៈសំខាន់? ហេតុអ្វីបានជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង មានសារៈសំខាន់?

 

នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង នឹងជួយឱ្យកម្ពុជា អាចប្រកួតប្រជែងកាន់តែខ្លាំង អាចទាញសក្តានុពលបានល្អប្រសើរ និងទាញយកអត្ថប្រយោជន៍បានកាន់តែច្រើនថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធរឹងមាំនេះដែរ ទោះបីនៅពេលដែលសេដ្ឋកិច្ចកំពុងមានបញ្ហា កម្ពុជា ក៏អាចមានលទ្ធភាពទប់ទល់និងរក្សាលំនឹងសេដ្ឋកិច្ចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ជាការកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដែលជាកត្តាសំខាន់មួយក្នុងការរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕

អត្ថបទទាក់ទង