Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើមូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 10029
តើមូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ដូចម្តេចខ្លះ? តើមូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលដ្ឋាននៃចំណេះដឹងមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើង ដែលអាចឱ្យយើងចេះបត់បែន មានភាពធន់ និងមានការប្រកួតប្រជែង។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋាននៃចំណេះដឹង នឹងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ អាចសម្របខ្លួនទប់ទល់នឹងវិបត្តិផ្សេងៗបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា នៅពេលដែលមនុស្សមានចំណេះដឹងនិងកម្រិតវប្បធម៌កាន់តែខ្ពស់ ធ្វើឱ្យពួកគេមានការយល់ដឹងកាន់តែទូលំទូលាយដែលអាចបត់បែនបានតាមស្ថានភាពប្រែប្រួលនៃសង្គមនិងពិភពលោក៕

អត្ថបទទាក់ទង