Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 152
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម

 

 

(ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមពោធិគិរីវង្សារាមចំនួន២ម៉ឺនដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០២លានដុង។

សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការចូលរួមពីគណៈសង្ឃនាយកទាំងពីរគណៈ ព្រមទាំងប្រជាពលរដ្ឋខ្មែរដង្ហែមកវត្តខ្មែរក្រោមពោធិគិរីវង្សារាម ទទួលបានបច្ច័យសរុបចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក។

បច្ច័យត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធ​សាសនារួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ប៊ីលាន ៨៤២លានដុង, ទី២) បច្ច័យសង្កត់ត្រៃធំ ៥០លានដុង (ហាសិនលានដុង), ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥លានដុង, ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥លានដុង, ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧អង្គ គង់នៅវត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២លាន ៥សែនដុង, ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន១០៤នាក់ក្នុងម្នាក់ៗ ២លាន ៥សែនដុង, ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២វត្ត ក្នុងខេត្តត្រាវិញ ក្នុង ១វត្ត បច្ច័យចំនួន ២៥១លានដុង៕

អត្ថបទទាក់ទង