Khmer First Close

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា» ។

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 21:24 pm ព័ត៌មានជាតិ 172
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា» ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា» ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា» ។  

ការអន្តរាគមន៍​ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់​, រាជរដ្ឋាភិបាល​ គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង​ ហេីយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល​ មកបំពេញបន្ថែមក្នុងទន្លេបាទី​ ដេីម្បីអាចនឹងធានាដល់ការប្រេីប្រាស់នារដូវប្រាំងខាងមុខផងដែរ។ 

ព្រមជាមួុយនេះ​ ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ​ ធានាការស្រោចស្រពពេញមួយឆ្នាំ​ ដែលមានការចងក្រងជាសហគមន៍​ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម។ 

ជាលទ្ធផល​ ពួកគាត់អាចបង្កបង្កេីនផលបីដងក្នុងមួយឆ្នាំ​ ដោយមិនមានការខ្វះខាតទឹក​ ទូទាំង​ ២,៥០០ហិកតា ហេីយបាននឹងពង្រីកបន្ថែមចំនួន​ជាង​ ៥០០ហិកតា ទៀត​ ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត​ ១ពាន់ហិកតា បន្ថែមផងដែរ។

ព្រមជាមួយគ្នានេះ​ ក៏បានឈាងចូលពិនិត្យផងដែរ​ នៅការដ្ឋានកសាង​ និងស្តាប្រឡាយលេខ​ ៧៦​ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រេីន​ ក្នុងគម្រោងនៃការពង្វាងទឹកជំនន់ពីរាជធានីភ្នំពេញ​ និងពហុបំណងនៃការស្តុកទឹកសម្រាប់បម្រេីដល់ការស្រោចស្រពផង​ និងផ្លូវទឹកផងដែរ»។

ខេត្តកណ្តាល​ និងខេត្តតាកែវ​ ព្រឹកថ្ងៃពុធ​ ទី២៩​ ខែមករា​ ឆ្នាំ២០២៥

អត្ថបទទាក់ទង