Khmer First Close

តើការផ្លាស់ប្តូររដ្ឋមន្រ្តីនៅតាមក្រសួងនីមួយៗជារឿងពិតដូចពាក្យចចាមអារ៉ាមឬយ៉ាងណា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ 162
តើការផ្លាស់ប្តូររដ្ឋមន្រ្តីនៅតាមក្រសួងនីមួយៗជារឿងពិតដូចពាក្យចចាមអារ៉ាមឬយ៉ាងណា? តើការផ្លាស់ប្តូររដ្ឋមន្រ្តីនៅតាមក្រសួងនីមួយៗជារឿងពិតដូចពាក្យចចាមអារ៉ាមឬយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គ្មានរដ្ឋមន្រ្តីរូបណានឹងត្រូវបានផ្លាស់ប្តូរនោះទេ ជាក់ស្តែងការស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តី ឬ សមាជិករដ្ឋាភិបាល គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីមិនដឹងទេ សូមកុំព្រួយបារម្ភ។ សម្ដេចថា អ្វីដែលសំខាន់គឺមន្រ្តីទាំងអស់ត្រូវខិតខំធ្វើការ ដើម្បីរក្សាលំនឹងរៀងៗខ្លួនតទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្រ្តីទាំងអស់កុំគិតខ្វល់ខ្វាយច្រើន ពោលគឺត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនដើម្បីជាធាតុផ្សំមួយចូលរួមជាសហថាមពលដើម្បីលើកស្ទួយជំរុញប្រទេសជាតិរបស់យើងអោយបានដើរទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ៕

អត្ថបទទាក់ទង