Khmer First Close

ហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន ហៅការលើកឡើងរបស់ក្រុមអ្នកវិភាគថាជាការបង្ហាញពីភាពល្ងង់ខ្លៅ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 219
ហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន ហៅការលើកឡើងរបស់ក្រុមអ្នកវិភាគថាជាការបង្ហាញពីភាពល្ងង់ខ្លៅ? ហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន ហៅការលើកឡើងរបស់ក្រុមអ្នកវិភាគថាជាការបង្ហាញពីភាពល្ងង់ខ្លៅ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកវិភាគ ក៏ដូចជាបរទេសមួយចំនួនតែងតែរិះគន់ថា តើពេលណាទើបសម្តេចធិបតី ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក និងគណបក្សប្រជាជនកម្ពុជា? ការលើកឡើងបែបនេះ ត្រូវបានសម្តេចតេជោ ហៅថាជា «ការលើកឡើងបែបល្ងង់ខ្លៅ»។

នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សានិងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រគល់អំណាចទៅរាជរដ្ឋាភិបាលបន្តវេននេះ ធ្វើឡើងទៅតាមគោលនយោបាយគណបក្ស និងការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះនាយករដ្ឋមន្រ្តី មិនអាចដើរហួសបន្ទាត់នយោបាយរបស់គណបក្សបានទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមអ្នកវិភាគនិងពួកបរទេសមួយចំនួនដែលតែងតែរិះគន់ទាំងនោះ ត្រូវស្វែងយល់ពីប្រព័ន្ធនៃការបោះឆ្នោតនៅកម្ពុជា ព្រោះថានៅកម្ពុជាអនុវត្តប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រ ដែលគណបក្សគឺជាអ្នកជ្រើសរើសនាយករដ្ឋមន្រ្តីចេញពីគណបក្សដែលឈ្នះឆ្នោត រួចហើយស្នើសុំការអនុម័តពីរដ្ឋសភា។ ដូចនេះហើយ នាយករដ្ឋមន្រ្តីត្រូវអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សដែលបានដាក់ចេញ ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទទាក់ទង