តើសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបយ៉ាងដូចម្តេចចំពោះពាក្យចោទថា ឡើងតំណែងតាមឪពុក?
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបថា ការឡើងកាន់តំណែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីគឺតាមរយៈការបោះឆ្នោត គឺបានជាប់ជាសមាជិករដ្ឋសភា និងត្រូវឆ្លងកាត់រដ្ឋសភាដើម្បីអាចបង្កើតរដ្ឋាភិបាល ហើយត្រូវតែងតាំងដោយព្រះរាជក្រឹត្យព្រះមហាក្សត្រដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ ពោលគឺមិនមែនជាការចាប់ដាក់ដូចការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួននោះទេ។
នៅក្នុងឱកាស «អញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កើតឡើងដោយសារការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះការដឹកនាំ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជន៕