Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃ ចោទទម្លាក់កំហុសលើកម្ពុជាគ្រប់រឿងសូម្បីតែបាតុកម្មនៅថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ 157
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃ ចោទទម្លាក់កំហុសលើកម្ពុជាគ្រប់រឿងសូម្បីតែបាតុកម្មនៅថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃ ចោទទម្លាក់កំហុសលើកម្ពុជាគ្រប់រឿងសូម្បីតែបាតុកម្មនៅថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ភាគីថៃ តែងតែចោទទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាគ្រប់រឿង សូម្បីតែការធ្វើបាតុកម្មនៅថៃ ក៏ថៃចោទថាកម្ពុជាជាអ្នករៀបចំផងដែរ ដែលប្រការនេះ គឺជារឿងឆោតល្ងង់និងគួរឱ្យអស់សំណើចជាទីបំផុត។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីថៃ បានចោទថា កម្ពុជា មិនព្រមបើកទ្វារច្រកឱ្យឡានទំនិញពីថៃឆ្លងកាត់ ដែលតាមពិតគឺភាគីថៃជាអ្នកបង្កឡើងមុនទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា តែងតែរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយមិនចង់ធ្វើឱ្យប៉ះពាល់ដល់នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃឡើយ ប៉ុន្តែដោយសារតែភាគីថៃ ចេះតែបង្ករឿងមុន ទើបកម្ពុជាត្រូវចាត់វិធានការឆ្លើយតបទៅវិញ ហើយការឆ្លើយតបគ្រប់បែបយ៉ាងនេះហើយ បែរជាភាគីថៃចោទថាកម្ពុជាអាក្រក់ទៅវិញ៕

អត្ថបទទាក់ទង