Khmer First Close

តើការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិជាការបំភិតបំភ័យប្រជាជនឬយ៉ាងណា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ 150
តើការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិជាការបំភិតបំភ័យប្រជាជនឬយ៉ាងណា? តើការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិជាការបំភិតបំភ័យប្រជាជនឬយ៉ាងណា?

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដកសញ្ជាតិខ្មែរនេះ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេស, ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្ដិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។

នៅក្នុង «សន្និសីទសារព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ដកសញ្ជាតិមិនត្រឹមតែមិនអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ, ស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារនូវធ្វីដែលជាឧត្តមប្រយោជន៍ជាតិ និងមនសិកាស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិទៀតផង។

ឯកឧត្តម កើត រិទ្ធ បានឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលបាននិយាយថា «ការធ្វើវិសោធនកម្មនេះគឺប៉ះពាល់ដល់ប្រជាជនធ្ងន់ធ្ងរ» ដែលការលើកឡើងនេះគឺមានចរិកបំភ្លៃ បំភាន់ និងបំភ័យប្រជាជន។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺមិនប៉ះពាល់ដល់ប្រពលរដ្ឋនោះទេ ប្រសិនប្រជាពលរដ្ឋខ្មែរស្រឡាញ់ជាតិ និងស្មោះត្រង់នឹងជាតិពិតប្រាកដ៕

អត្ថបទទាក់ទង