Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ ឯយន្តការចរចាទ្វេភាគីនៅតែបន្តដដែល

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 15:17 pm ព័ត៌មានជាតិ 136
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ ឯយន្តការចរចាទ្វេភាគីនៅតែបន្តដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ ឯយន្តការចរចាទ្វេភាគីនៅតែបន្តដដែល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទៅលើតំបន់ទាំង៤ គ្មានការប្រែប្រួលទេ រីឯយន្តការទ្វេរភាគីនៅតែបន្តធ្វើដដែល។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្រើប្រាស់យន្តការចរចាទ្វេភាគីជាមួយភាគីថៃដដែលនៅត្រង់កន្លែងដែលអាចដោះស្រាយបាន លើកលែងតែតំបន់ទាំង ៤ ដែលភាគីថៃ បានអះអាងជាឯកតោភាគីថាជារបស់ខ្លួនឯង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃ នឹងយល់ព្រមតាមសំណើរបស់កម្ពុជាក្នុងការដោះស្រាយតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ បើមិនចង់ឃើញជម្លោះបន្តទៀត៕

អត្ថបទទាក់ទង