Khmer First Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរត្រូវរក្សាភាពថ្លៃថ្នូរប្រកាន់ស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ 134
អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរត្រូវរក្សាភាពថ្លៃថ្នូរប្រកាន់ស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរត្រូវរក្សាភាពថ្លៃថ្នូរប្រកាន់ស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលចេញមុខឈឺឆ្អាលរឿងប្រទេសជាតិ ហើយរួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាអាចមកបំបែកឬជាន់ពន្លចិបានឡើយ។ ឯកឧត្តម បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនយើងទាំងអស់រក្សាសេចក្តីថ្លៃថ្នូរ ដោយមិនត្រូវប្រែក្លាយជាតិនិយមឱ្យទៅជាតិជាជ្រុលនិយមជាដាច់ខាត ពីព្រោះក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងជាប្រជាជាតិដែលឈរនៅខាងពហុភាគីនិយម ខ្មែរត្រូវបង្ហាញឱ្យសហគមន៍អន្តរជាតិបានឃើញកាន់តែច្បាស់ថា អ្វីដែលយើងបាននិងកំពុងធ្វើគឺគ្រាន់តែដើម្បីការពារខ្លួនពីការបំពាន ការពារបូរណភាពទឹកដីកុំរបស់យើងឱ្យបាត់បង់ និងការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនចេញពីការប្រមាថមើលងាយតែប៉ុណ្ណោះ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរគឺពិតជាអ្នកជាតិនិយម តែមិនមែនជាតិជ្រុលនិយមនោះឡើយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានជំរុញលើកទឹកចិត្តដល់បងប្អូនទាំងអស់ឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានវីរៈកងទ័ពនិងវីរៈកងកម្លាំងប្រដាប់អាវុធដ៏ក្លាហាន ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការពារបូរណភាពទឹកដីឱ្យបានគង់វង្ស និងដោយសន្តិវិធីក្នុងក្របខណ្ឌច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង