Khmer First Close

សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែមពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ប្រហារលើសម្តេច កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 224
សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែមពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ប្រហារលើសម្តេច កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែមពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ប្រហារលើសម្តេច កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា ម្សិលលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ជាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។

ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់
របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរ
ឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យ
មនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្ត
សៀមរាប។

២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។

៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។

៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធីបញ្ចប់សង្គ្រាមបានផង។តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែល
ល្អលើសហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕

អត្ថបទទាក់ទង