សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិ បតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូល ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែ លផ្អែកលើសមិទ្ធកម្មឬលទ្ធផល និងវិមជ្ឈ ការដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាសម្រេចឱ្យបាននៅឆ្នាំ២០២៥។ កម្មវិធីនេះ ផ្តោតសារៈសំខាន់លើការពង្រឹងនិងលើកកម្ព ស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការ គ្រប់គ្រងចំណូល និងចំណាយនៃថវិកា ជាតិរួមទាំងការស្វែងរកថវិកាការវិភាជថវិកានិងការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពដើម្បីជាគុណប្រយោជន៍ដល់ការគាំទ្រដំណើរ ការអនុវត្តគោលនយោបាយតាមវិស័យ និងគោលបំណងគោលនយោបាយ/ យុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័នដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុ កោណនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។
ក្នុងន័យនេះការកែទម្រង់ប្រព័ន្ធថវិកាគឺជាស្នូលនៃការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈដែលជាលក្ខណ្ឌចាំបាច់និងមិនអាចខ្វះបានសម្រាប់ថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចធានាភា ពធននៃសេដ្ឋកិច្ចនិងជាឃ្នាស់នៃសេដ្ឋ កិច្ចតាមគោលដៅសមិទ្ធកម្មដែលត្រូវបានកំណត់ដោយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ បាល។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ជា៤ដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១៖ “ភាពជឿទុកចិត្តនៃថវិកា”ចាប់ពីឆ្នាំ ២០០៤-២០០៨ សំ ដៅពង្រឹងការគ្រប់គ្រងចំណូលនិងការប្រមូលចំណូលការគ្រប់គ្រងសាច់ប្រាក់និងគណនីទោលរតនាគារ។ ជាលទ្ធផលបានបញ្ចប់នូវស្ថានភាពកង្វះសាច់ ប្រាក់ដ៏រ៉ាំរ៉ៃ មកជាអតិរេកសាច់ប្រាក់ តាមរយៈការលុបបំបាត់ទាំងស្រុងនូវបំណុលកកស្ទះនៅរតនាគារជាតិដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះ ស្រាយបាននូវការបើកប្រាក់បៀវត្សទៀ ងទាត់និងទាន់ពេលវេលាជូនមន្ត្រីរាជ ការ។ ការបង្កើតគណនេយ្យទោលនៅរតនាគារជាតិដែលជាការប្រមូលផ្តុំគណ នីទាំងអស់របស់រាជរដ្ឋាភិបាលបានក្លា យជាមូលដ្ឋានដ៏សំខាន់សម្រាប់បោះជំ ហានទៅរកដំណាក់កាលទី២។
ដំណាក់កាលទី២៖ “គណនេយ្យភាពហិរញ្ញវត្ថុ” ចាប់ពីឆ្នាំ២០០៩-២០១៥ សំដៅកែលម្អជាបឋមផែ្នកត្រួតពិនិត្យផ្ទៃក្នុង និងធ្វើឲ្យអ្នកគ្រប់គ្រងថវិកាមានគណនេយ្យភាពព្រមទាំងបានកែលម្អជាច្រើនលើនីតិវិធីអនុវត្តថវិកាតាមរយៈការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី អង្គភាពថវិកានិងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរ ញ្ញវត្ថុសាធារណៈ (FMIS) ។
ដំណាក់កាលទី៣៖ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”ចាប់ពីឆ្នាំ២០១៦-២០២០ ក្នុងគោលបំណងផ្លាស់ប្តូជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផលឬសមិទ្ធ កម្មនិងវិមជ្ឈការតាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិ កាការអនុវត្តថវិកាកម្មវិធី និង ការអនុវត្តអង្គភាពថវិកា។ ដំណាក់កាលទី៣នេះត្រូវបានពន្យាពេល២ឆ្នាំ (២០២១-២០២២) ដើម្បីបញ្ចប់ការងារសេសស ល់ពីដំណាក់កាលទី១ ទី២ និងទី៣។ ដំណាក់កាលអន្តរកាលឆ្ពោះទៅដំណា ក់កាលទី៤ ត្រូវបានឱ្យឈ្មោះថាដំណា ក់កាលទី៣បូក២ ដែលមានគោលដៅសំខាន់ឆ្ពោះទៅកសាងនូវលក្ខណ្ឌចាំបា ច់ទាំងឡាយដើម្បីឈានទៅដាក់ឱ្យអនុ វត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្មដែលជាគន្លឹះក្នុងការកសាង “វប្បធម៌សមិទ្ធ កម្ម”ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំង មូល។
ដំណាក់កាលទី៤៖ “គណនេយ្យភាពស មិទ្ធកម្ម”គ្រោងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ក្នុងគោលបំណងសម្រេ ចឱ្យបានជាមូលដ្ឋាននូវគណនេយ្យភា ពសមិទ្ធកម្មដែលជាលទ្ធផលចុងក្រោ យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរ ញ្ញវត្ថុសាធារណៈទាំងមូល៕