Khmer First Close

អាជ្ញាធរមីន នឹងរៀបចំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA)

ដោយ៖ សម្បត្តិ កិត្យា ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 162
អាជ្ញាធរមីន នឹងរៀបចំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA) អាជ្ញាធរមីន នឹងរៀបចំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA)

អាជ្ញាធរមីន នឹងរៀបចំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA) នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតលី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា ចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល កម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យឯកជន។

វេទិកាអន្តរវិស័យនេះ មានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសកម្មភាពមីន និងធានាការ អនុវត្តប្រកបដោយប្រសិទ្ធភាព នៃយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ និងគោលនយោបាយជាតិ សកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ នាពេលខាងមុខ។

គូសបញ្ជាក់របស់អាជ្ញាធរមីនបានអោយដឹងថាកិច្ចប្រជុំរបស់ TWG-MA នឹងបម្រើជាវេទិកាសម្រាប់ការសន្ទនា ការដោះស្រាយបញ្ហាអន្តរវិស័យ និង ការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ព្រមទាំងលើកកម្ពស់សុវត្ថិភាព និងភាពធន់នៃប្រជាជនដែលងាយរងគ្រោះ។

កិច្ចប្រជុំរបស់ TWG-MA នេះមានគោលបំណងសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួន រួមទាំងការបង្ហាញសមិទ្ធផលរួម បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្ត យុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ រួមជាមួយនិងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ។ ជាមួយគ្នា នេះ ក៏ផ្តល់នូវការធ្វើបច្ចុប្បន្នភាពលើការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ និង ចែករំលែកផែនការបោសសម្អាតមីន នៃសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ របស់កម្ពុជា ក្រោមអនុសញ្ញាអូតាវ៉ា ក៏ដូចជា ការផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធីពង្រឹងនឹងពង្រីកកិច្ច សហប្រតិបត្តិការ កំណត់ភាពប្រទាក់ក្រឡា និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអនុវត្តសកម្មភាព មីនប្រកបដោយជោគជ័យ។

ក្នុងនាមអាជ្ញាធរមីន ទេសរដុឋមន្ត្រី លី ធុជ សង្ឃឹមថានឹងមានការចូលរួមយ៉ាងផុលផុស ពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងកិច្ចប្រជុំ ដ៏សំខាន់នេះ ដែលតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការបន្តកិច្ចសន្ទនា កិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ក្រុមការងារ TWG-MA និងជួយរៀបចំដំណាក់កាលបន្ទាប់នៃផែនការយុទ្ធសាស្ត្រ និងការសម្របសម្រួលប្រតិបត្តិការ។ កិច្ចប្រឹងប្រែងរួមគ្នា យើងអាចជម្នះលើបញ្ហាប្រឈមដែលនៅសេសសល់ និងធានាថាសកម្មភាពមីន នៅតែឆ្លើយ តបឱ្យបានទាន់ពេលវេលា ប្រកបដោយបរិយាបន្ន និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

អត្ថបទទាក់ទង