Khmer First Close

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ានិងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 157
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ានិងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ានិងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យមីន (TWG-MA) ក្រោមប្រធានបទ «កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម»។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវប្រទេសកម្ពុជាគ្មានមីន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការសកម្មភាពមីននៅកម្ពុជា និងបានក្លាយជាប្រទេសឈានមុខ និងគំរូសម្រាប់វិស័យសកម្មភាពទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងបានក្លាយរដ្ឋភាគីសកម្មនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងការគាំទ្រដល់ការអនុវត្តគោលការណ៍មនុស្សធម៌ និងកាតព្វកិច្ចនៃអនុសញ្ញា។

ពាក់ព័ន្ធនឹងបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់សាជាថ្មីអំពីគោលជំហរមិនផ្លាស់ប្តូររបស់កម្ពុជា ថា «កម្ពុជា មិនមាន និងមិនដាក់មីនប្រឆាំងមនុស្សថ្មីនោះទេ» ហើយ ឯកឧត្តម លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះភាពតាងតឹងថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចោទប្រកាន់ខុសមកលើកម្ពុជាដោយគ្មានមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ានិងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា៕

អត្ថបទទាក់ទង