Khmer First Close

លោក​ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឲ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 146
លោក​ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឲ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ លោក​ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឲ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធិរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Surasan Kongsiri អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិដែល​បាន​ថ្លែង​​នៅ​ថ្ងៃ​នេះ​ថា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃទី២០ តុលា ខាង​មុខ​នេះ។​

ការ​លើក​ឡើង​របស់​លោក Surasan Kongsiri ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត The Nation នៅ​ថ្ងៃ​ពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ។ លោក ជា ធិរិទ្ធ ចាត់​ទុក​ការ​លើក​ឡើង​នេះ​ជា​បំភ្លៃ​ការពិត។

លោក​ថ្លែង​ថា៖ «ជា​ជំហរ​របស់​សម្ដេច​តេជោ លោក​បញ្ជាក់​ច្បាស់​ថា កម្ពុជា​មិន​ថោក​ទៅ​អង្វរ​ឲ្យ​ថៃ​បើក​ច្រក​ព្រំដែន កម្ពុជា-ថៃ ឡើង​វិញ​ទេ។ ទោះបី​ថៃ​បិទ​១០០​ឆ្នាំ ទៀត​ក៏កម្ពុជា​មិន​ទៅ​អង្វរ​ ទុក​ឲ្យ​ថៃ​ធ្វើ​តាម​ចិត្ត​ខ្លួនទៅ»។

លោក​បន្ត​ថា៖ «ដូច្នេះ​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ថៃ​នេះ​ គឺជា​ការ​មួលបង្កាច់ បំភាន់​មតិសាធារណជន​ទាំង​ក្នុង​ប្រទេស​ថៃ និង​សាធារណជន​ទូទៅ»៕

អត្ថបទទាក់ទង