គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបញ្ជាក់ថាទាហានកម្ពុជាទាំង១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានដោយដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
(Phnom Penh): With the permission of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense, H.E. LTG Rath Dararath, Secretary of State of the Ministry of National Defense and Chairman of the Command Post Information (CPI) of the Ministry of National Defense received a courtesy call and held working discussions with the Delegation of the International Committee of the Red Cross (ICRC), led by Mr. Jürg Montani, Head of the Regional Delegation of the International Committee of the Red Cross (ICRC).
During the meeting, Mr. Jurg Montani also shared information regarding the third visit to the 18 soldiers of the Royal Cambodian Armed Forces who had been captured by the Thai side on July 29, 2025, after the ceasefire agreement had taken effect. According to this third visit conducted by the ICRC, it was confirmed that all 18 Cambodian soldiers currently under the captivity of the Thai Military are safe and in good health. He also stated that he had delivered the second batch of family messages from the 18 detained soldiers to be forwarded to their families through the Cambodian Red Cross.
It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.