Khmer First Close

បណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហកនិងបំភ្លៃការពិត

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 206
បណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហកនិងបំភ្លៃការពិត បណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហកនិងបំភ្លៃការពិត

យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា គណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) បានសង្កេតឃើញដោយហួសចិត្តយ៉ាងខ្លាំងដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហកនិងបំភ្លៃការពិត។

នៅក្នុងសេចក្តីបំភ្លឺបានបន្ថែមថា ការមិនយកចិត្តទុកដាក់និងព្រងើយកន្តើយចំពោះការពិតបែបនេះ មានគោល បំណងធ្វើឱ្យខូចខាតយ៉ាងអយុត្តិធម៌ដល់កេរ្តិ៍ឈ្មោះ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាព។ លើសពីនេះ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ។

សេចក្តីបំភ្លឺដដែលបានបញ្ជាក់បន្ថែមថា ការអះអាងដែលថា គណៈប្រតិភូថៃត្រូវបាន «ទម្លាក់» ទៅតួនាទីជាទីប្រឹក្សា គឺជាការលើកឡើងមិនត្រឹមត្រូវនិងបង្កការភាន់ច្រឡំ។ យោងតាមការអនុវត្តរបស់ IPU គណៈប្រតិភូម្ចាស់សំណើសេចក្តីសម្រេចចិត្ត តែងតែត្រូវបានអញ្ជើញឱ្យចូលរួមចំណែកក្នុងដំណើរការតាក់តែងខ្លឹមសារ ប៉ុន្តែតួនាទីបោះឆ្នោតផ្លូវការរបស់ខ្លួននៅក្នុងគណៈកម្មាធិការតាក់តែង គឺអាស្រ័យលើការតែងតាំងរបស់ក្រុមភូមិសាស្រ្តនយោបាយរបស់ខ្លួន៕

អត្ថបទទាក់ទង