Khmer First Close

ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានដកត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 191
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានដកត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានដកត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

យោងតាមការបង្ហោះផ្សាយក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

On October 27, 2025, at 11:00 AM, the Observer Coordination Team of the Ministry of National Defence of the Kingdom of Cambodia continued to coordinate with the ASEAN Observer Team (AOT) to inspect the weapons (armored vehicles) that returned to the base located in Banteay Srei District, Siem Reap Province, after being removed from the Cambodia–Thailand border dispute area at Tormacheat Village, Sra’Aem Commune, Choam Ksant District, Preah Vihear Province, on October 26, 2025, at 9:00 PM, following the agreement between the Cambodian and Thai sides to begin the partial removal of the first phase of the planned withdrawal of heavy and destructive weapons, as a symbolic demonstration of the implementation of the Joint Declaration adopted in Kuala Lumpur.

The above action is a clear demonstration of a firm and unwavering commitment of Cambodia to implementing the Joint Declaration adopted in Kuala Lumpur between Cambodia and Thailand, which was signed on October 26, 2025, by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and Prime Minister of the Kingdom of Thailand, and witnessed by President Donald J. Trump and His Excellency Prime Minister Anwar Ibrahim.

At the same time, Cambodia sincerely hopes that this positive step will contribute to the joint efforts of both countries in promoting peace, stability, and a swift return to normalcy.

អត្ថបទទាក់ទង