Khmer First Close

ទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 243
ទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដោយបានបង្ហាញអំណរសាទរប្រកបដោយមោទនភាពបំផុតចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវន្តនៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ” របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។

សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងប្រត្យក្សបំផុតអំពី ឆន្ទៈដ៏មោះមុតប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយនិងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក្នុងការដឹកនាំដំណើរការចរចាសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរនិងប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕

អត្ថបទទាក់ទង