Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងឯកឧត្តមប្រធានាធិបតី Donald Trump ដែលជួយឱ្យសម្រេចជោគជ័យនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 166
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងឯកឧត្តមប្រធានាធិបតី Donald Trump ដែលជួយឱ្យសម្រេចជោគជ័យនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងឯកឧត្តមប្រធានាធិបតី Donald Trump ដែលជួយឱ្យសម្រេចជោគជ័យនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី សម្រាប់ការដឹកនាំដោយផ្ទាល់និងការប្តេជ្ញាចិត្តជួយកម្ពុជានិងថៃក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ម៉ាឡេស៊ីចំពោះសន្តិភាពនិងស្ថិរភាព តំបន់ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងការធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំចរចាចតុភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានស្នើឡើងដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងដែលបានឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្ទុះវិជ្ជមានបច្ចុប្បន្ន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកនិងប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងនូវក្តីរីករាយនិងកិត្តិយសក្នុងការធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងថៃដោយអបអរសាទរថ្នាក់ដឹកនាំទាំងពីរចំពោះការប្តេជ្ញាចិត្តជាប្រវត្តិសាស្រ្តលើសន្តិភាពជានិរន្តរ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសសម្តែងការដឹងគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការដឹកនាំដ៏មោះមុតនិងតួនាទីដ៏មានតម្លៃក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជានិងថៃ ក៏ដូចជាការបន្តការចូលរួមដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពដែលបញ្ជាក់ពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ឯកឧត្តម ចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់៕

អត្ថបទទាក់ទង