Khmer First Close

កម្ពុជា-កូរ៉េ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 185
កម្ពុជា-កូរ៉េ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ កម្ពុជា-កូរ៉េ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមទាំងវិស័យការពារជាតិ និងសន្តិសុខ ដែលថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់សមិទ្ធផលរួមគ្នាជាច្រើនក្នុងវិស័យនេះ។

នៅក្នុងជំនួបនោះផងដែរ សម្តេចធិបតី និងប្រធានាធិបតី Lee ក៏បានឯកភាពគ្នាបង្កើត និងដាក់ឱ្យដំណើរការក្រុមការងារចម្រុះមួយនៅខែវិច្ឆិកា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មនានាដែលពាក់ព័ន្ធនឹងសាយប័រ ជាពិសេសពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ការសម្រេចចិត្តនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។ ទន្ទឹមនោះផងដែរ ឯកឧត្តមប្រធានាធិបតីសាធារណៈរដ្ឋកូរ៉េ ក៏បានធានាចំពោះសម្តេចធិបតីផងដែរថា បញ្ហាឧក្រិដ្ឋកម្មសាយប័រនេះនឹងមិនជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីជារួមរវាងកម្ពុជានិងសាធារណៈរដ្ឋកូរ៉េទេ ហើយឯកឧត្តមនឹងទន្ទឹងរង់ចាំបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។

គូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាក់ទាញការវិនិយោគកូរ៉េមកកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងធ្វើការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់៕

អត្ថបទទាក់ទង