ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២ នៅទីក្រុងគូឡាឡាំពួ
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២ នៅទីក្រុងគូឡាឡាំពួ
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក(ADMM-Plus) លើកទី១២ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងដែរថា ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំនិងជំនួបក្រៅផ្លូវការចំនួនបួនទៀត៖ កិច្ចប្រជុំក្រៅ ផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន និងជំនួបក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ធ្វើឡើងក្រោមប្រធានបទ «ការរួបរួមអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព» ដែលនឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិជាក់ស្តែងក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននិងជាមួយប្រទេសបូកដើម្បីដោះស្រាយបញ្ហា ប្រឈមសន្តិសុខរួម៕





