Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ត្រី គឺកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាពសម្រាប់សង្គមជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 503
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ត្រី គឺកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាពសម្រាប់សង្គមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ត្រី គឺកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាពសម្រាប់សង្គមជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពិភពលោកកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើស្ត្រីក្លាយជាអ្នកដឹកនាំ កាន់តែច្រើន ជាមួយនឹងការគៀបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី កត្តាសេដ្ឋកិច្ច និងកង្វះការយល់ដឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋារគារសុខាខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យទទួលបានឱកាស ក្នុងការអភិវឌ្ឍខ្លួនឯង និងការចូលរួមនៅក្នុងសង្គម សេដ្ឋកិច្ច ឱ្យបានពេញលេញនូវសក្តានុពលរបស់ខ្លួន។ នេះជាការខាតបង់ដ៏គួរឱ្យសោកស្តាយនូវមូលធនមនុស្សដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ជាស្ត្រី ទទួលបាននូវឱកាសពេញលេញ។

ទន្ទឹមនោះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា  ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តសមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន៕



អត្ថបទទាក់ទង