Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” វិស័យអចលនទ្រព្យមិនមែនជាប់គាំងតែនៅកម្ពុជាទេ តែគឺនៅទូទាំងពិភពលោក “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 503
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” វិស័យអចលនទ្រព្យមិនមែនជាប់គាំងតែនៅកម្ពុជាទេ តែគឺនៅទូទាំងពិភពលោក “ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” វិស័យអចលនទ្រព្យមិនមែនជាប់គាំងតែនៅកម្ពុជាទេ តែគឺនៅទូទាំងពិភពលោក “

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា យើងទទួលស្គាល់ថា វិស័យអចលនទ្រព្យនៅកម្ពុជាជាប់គាំង ប៉ុន្តែគឺមិនមែនមានតែនៅកម្ពុជានោះទេ ពោលគឺវិស័យនេះបាននិងកំពុងដើរថយក្រោយនៅទូទាំងពិភពលោក។

សម្ដេចធិបតីបានបន្តទៀតថា បើតាមយើងសង្កេតមើល វិបត្តិអចលនទ្រព្យហាក់កើតមានជាសកលនៅរៀងរាល់ ១០ ឆ្នាំម្ដង ពោលវាជាវដ្ដឡើងចុះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

ទោះយ៉ាងណា សម្ដេចធិបតីបានគូសបញ្ជាក់ថា សម្ដេចបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរួចហើយ ហើយសម្ដេចនឹងដាក់ចេញនូវគោលនយោបាយថ្មីដើម្បីជួយដល់វិស័យឯកជនក្នុងគ្រាលំបាក នៅថ្ងៃទី ១៣ ខែវិច្ឆិកា ខាងមុខ ដើម្បីដោះស្រាយភាពជាប់គាំងនេះ៕



អត្ថបទទាក់ទង