សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គមនៅមុននេះបន្តិចបានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃនៅថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ក៏បានជួបប្រជុំគ្នា ហើយនៅថ្ងៃទី១៦សីហានេះ គឺជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ដែលធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ៕
Welcome the positive outcomes of Cambodia-Thailand Extraordinary Regional Border Committee (RBC) meeting between Cambodia’s Military Region 3 and Thailand’s Chanthaburi and Trat Border Defense Command, Saturday 16 August 2025.