Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៥ គឺដើម្បីផលប្រយោជន៍ជារួមរបស់ប្រជាពលរដ្ឋ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 212
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៥ គឺដើម្បីផលប្រយោជន៍ជារួមរបស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៥ គឺដើម្បីផលប្រយោជន៍ជារួមរបស់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការដាក់ឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៥ គឺបម្រើអោយវិស័យឯកជន ប្រព័ន្ធដឹកជញ្ជូន វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ សម្តេចថាទាំងអស់នេះ គឺជាការចែករំលែកអោយប្រជាពលរដ្ឋនៅតាមដងផ្លូវខេត្តកណ្តាល ពោធិសាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាមទៅដល់បាត់ដំបងប្រវែងសរុប ២៤៦,១៥គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែង ៣៥,១៤ គ.ម» នាព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ និងការវិនិយោគទាំងរូបភាពកម្ចី និងរូបភាពផ្សេងៗដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាលអណត្តិទី ៧ នេះគឺជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារអោយច្រើនជូនប្រជាពលរដ្ឋ ចែករំលែកក្នុងផលទាំងអស់ បង្កើនប្រសិទ្ធិភាពរដ្ឋបាលថ្នាក់ជាតិក្រោមជាតិដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ លើកទឹកចិត្តនិងជំរុញការវិនិយោគនៅតាមបណ្តារាជធានីខេត្ត និងធ្វើអោយមានចរីភាពនិងនិរន្ត៍ភាព៕



អត្ថបទទាក់ទង