Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តីទី៧ បានប្រកាសនិងចាប់ផ្ដើមដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពចំនួន ៥ ចំណុចរួចហើយ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 560
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តីទី៧ បានប្រកាសនិងចាប់ផ្ដើមដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពចំនួន ៥ ចំណុចរួចហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តីទី៧ បានប្រកាសនិងចាប់ផ្ដើមដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពចំនួន ៥ ចំណុចរួចហើយ

ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជា អធិបតី បើកសន្និសីទស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នារយៈពេល ៣ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ថ្មីនេះ បានដាក់ចេញជាបន្តបន្ទាប់ នូវកម្មវិធីគោលនយោបាយអាទិភាពនានា ដោយក្នុងនោះគោលនយោបាយអាទិភាពចំនួន ៥ ចំណុច ត្រូវបានប្រកាស និងចាប់ផ្ដើមដាក់ឱ្យអនុវត្តរួចហើយ ដែលរួមមាន៖

១. យុទ្ធសាស្រជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨)។
២. ការពង្រឹងមូលនិធិសមធ៌មសុខាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ។
៣. កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយនិងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទប់របស់សមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្ត។
៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
៥. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី៕



អត្ថបទទាក់ទង